គាំទ្រ ពេជ្រ សូលីកា និយាយត្រូវ យើងមិនអាចទៅហាមមាត់គេមិនអោយនិយាយពីយើងបានទេ តែយើងអាចហាមខ្លួនឯងបានកុំអោយទៅ…

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា ពេជ្រ សូលីកា គឺជាតារាចម្រៀងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងមានភាពល្បីល្បាញខ្លាំងនៅក្នុងវិថីសិល្បះហើយនាងមានអ្នកគាំទ្រជាច្រើននៅក្នុងពេលបច្ចុប្បន្ន បើទោះបីជាពេលនេះនាងមានកូន១ទៅហើយ ។

នៅមុននេះបន្តិច ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះសារដោយមានខ្លឹមសារទាំងស្រុងដូច្នេះថា ៖ « យើងមិនអាចទៅហាមមាត់គេមិនអោយនិយាយពីយើងបានទេ តែយើងអាចហាមខ្លួនឯងបានកុំអោយទៅខ្វល់ពីសម្ដីដែលគ្មានប្រយោជន៌ ដរាបណាយើងមិនអាចរាប់ចំនួនសសៃសក់នៅលើក្បាលរបស់យើងបានអស់ទេ យើងក៏មិនអាចដឹងពីខ្លួនយើងច្បាស់នោះដែរ

ចុះទម្រាំយើងនិយាយពីរឿងគេ ទាំងដែលមិនស្គាល់ ហើយគ្រាន់តែស្ដាប់មកពីគេ ហើយយើងក៏ធ្វើតាមគេ វាមិនខុសអី ដូចយើងល្ងង់ដែលងាយស្រួលអោយគេបោក រឺ បង្វិលក្បាលបានតាមចិត្តគេតែប៉ុណ្ណាះ រៀនយល់ រៀនគិត រៀនពិចារណា នោះយើងនឹងមើលឃើញពីពិភពលោកមួយនេះ គេខឹង គេស្អប់ ក៏តាមតែចិត្តគេទៅ អ្វីដែលសំខាន់យើងកុំទៅធ្វើតាមគេ ព្រោះក្ដីសុខផ្លូវចិត្តមិនមែនជាគេដែលមកទទួលជំនួសយើងនោះទេ 🤟🏻💕 អានសៀវភៅ សាង កម្លាំងចិត្ត លោកគ្រូ រាល់យប់មុនពេលគេង ហើយក៏លួចតែងមកខ្លះៗ ទុកគ្រាន់អានខ្លួនឯង🤓 🙏🏻» ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment