យោងតាមទំព័រហ្វេសប៊ុករបស់លោកផែង វណ្ណះ បានអោយដឹងថា ៖ បន្ទាប់ពីទទួលបានព័ត៌មាន អំពីការ រំ លោ ភ បំ ពាន របស់ មនុស្សខិលខូច នាំគ្នា ធ្វើរបងព័ទ្ធ យក ដីរដ្ឋនៅតំបន់ ឧទ្យានជាតិ គីរីរម្យ នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ អាជ្ញា ធរខេត្ត កំពង់ស្ពឺ ដឹកនាំ ដោយលោក ស សុពុត្រា ចុះទៅ ដកបង្គោល និង រុះរើ សំណង់ សង់ខុ សច្បាប់ លេីដី រដ្ឋ ចេញទាំងអស់ ។
ក៏ប៉ុន្តែ មិន បាន ចាប់ឃាត់ខ្លួនជន ល្មេីស ណាម្នាក់ នៅឡេីយទេ ។បេីតាម ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា លោក ហេង សុខា មន្ត្រី ឧទ្យាជាតិគីរីរម្យ និង កូនប្រសារជាមន្ត្រីយោធា គឺជាអ្នកដេីរចាប់ដីរដ្ឋនៅតំបន់នោះ ។
រហូតមកដល់ពេលនេះ យេីងមិនអាចទំនាក់ទំនងលោក ហេង សុខា ដេីម្បីបំភ្លឺអំពីរឿងនេះបានទេ ដោយគ្មានលេខទំនាក់ទំនង ។ សង្ឃឹមថា លោកនឹង បំភ្លឺករណីនេះ ដើម្បីបញ្ជាក់កា រពិ តជូន មហា ជន ។