ករណីបិទផ្លូវនៅស្រុកសូទ្រនិគម អាជ្ញាធរអះអាងថា ជាផ្លូវឯកជន មិនមែនផ្លូវសាធារណៈឡើយ…

រឿងរ៉ាវ​ធ្វើ​របង ​បិទផ្លូវ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវបាន ​អាជ្ញាធរ​ស្រុក​សូទ្រនិគម ចុះ​ដោះ ស្រាយ ហើយ​បាន​បញ្ជាក់ថា ទីតាំង​ដី ដែល​ត្រូវបាន ធ្វើ​របង ​បិទផ្លូវ​នោះ មិនមែន ជា​ផ្លូវ​សាធារណៈ​ ឡើយ គឺជា​ដី​របស់​បុគ្គល​ឯកជន ហើយ​នាពេល ​កន្លងមក គណៈកម្មការ ​រដ្ឋបាល ធ្លាប់បាន​ អញ្ជើញ​គ្រប់ ភាគី មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល ប៉ុន្តែ​ដោយ​ភា គី​ម្ខាង​បា ន​អវត្តមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Run Sreyneat បាន​បង្ហោះ​រូបភាព​ ជាក់ស្តែង និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង​ខាង ​សុរិយោដី មេត្តាជួយ​ដោះស្រាយ​ពី ​បញ្ហា​ធ្វើ​របង​បិទផ្លូវ​នេះ ដោយ​ បងស្រី​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុងភូមិ ក្រសា​ទុំ ឃុំ ដំ​ដែក ស្រុក សូទ្រនិគម ខេត្ត សៀមរាប សូម​អំពាវនាវ​ដល់ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខាង​សុរិយោដី សូមជួយ​ ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវ មិន​ឲ្យ​ចេញចូល រយៈ ពេល​មួយ អាទិត្យ​ជាង ​ហើយ សូមជួយ​ធ្វើ​ចំណាត់ការ​ដល់​ប្រជាជន​ផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រដ្ឋបាល​ស្រុក​សូទ្រនិគម នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ការធ្វើ​របង ​បិទផ្លូវ ស្ថិតក្នុង​ភូមិ​ក្រសា​ទុំ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ អាជ្ញាធរ​ឃុំ ស្រុក សូម​ជម្រាប​ដល់​ សាធារណ ជន ឲ្យ​បាន​ជ្រាបថា ទីតាំង​ដី ដែល​ត្រូវបានធ្វើ​របង​បិទ ផ្លូវ​នោះ មិនមែនជា​ផ្លូវ​សាធារណៈ​ឡើយ គឺជា​ដី​របស់​បុគ្គល​ឯកជន ដោយ​កន្លងមក​គ្រួសារ​ ដែល​ធ្វើ​អាជីវកម្ម​ទឹ ក​ នៅជាប់​នឹង​ក្បាលដី​នោះ សុំ​ម្ចាស់​ដី​ដើរ​ជា​បណ្តោះអាសន្ន ហើយ​ពួកគាត់​ក៏​ធ្លាប់​ ពិ គ្រោះ គ្នា មុនពេល​ក្រុមការងារ ​ចុះបញ្ជី​ក្បាលដី​លក្ខណៈ​ប្រព័ន្ធ ប៉ុន្តែ​ពួកគាត់ ​មិនបា ន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយមាន​ការយោគ យល់​ ដល់​អាជ្ញាធរ និង​សម្របសម្រួល​ដក ​របង​ចេញ​វិញ រង់ចាំ​ការ ពិនិត្យ និង​ពិចារណា​រក​ភាពត្រឹមត្រូវ​របស់ ​គណៈ​កម្ម​ការ​រដ្ឋបាល នឹងធ្វើ​ការអញ្ជើញ​ភា គី​ពាក់ព័ន្ធ មក​ធ្វើការ​សម្រប សម្រួល​ជាថ្មី ដោយ​កាលពី​ប៉ុន្មាន​ ថ្ងៃមុន គណៈកម្មការ​រដ្ឋបាល ធ្លាប់បាន ​អញ្ជើញ​គ្រប់ភាគី មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល ប៉ុន្តែ​ដោយ​ភាគី​ម្ខាង ​បាន​អវត្តមាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះដែរ សូម​ជម្រាបជូន​បងប្អូន លោក លោកស្រី និង​សាធារណជន ដែល​មិន​ បាន ឃើញ​ផ្ទាល់ និង​ដឹង​មិន​ច្បាស់​ពី​បញ្ហា​នេះ មេត្តា​ជ្រាប ដើម្បី​កុំឱ្យ​មានការ​ យល់ច្រឡំ ហើយ​ដាក់បន្ទុក ​ដល់​អាជ្ញាធរ​មូលដ្ឋាន​។​
​អាជ្ញាធរ​មូលដ្ឋាន តែងតែ​គិត គូរ​សុខទុក្ខ ការលំបាក និង​ការអភិវឌ្ឍ​មូលដ្ឋាន​ ជាប់​ជានិច្ច អរគុណ​សន្តិភាព​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment