រូបក៏ស្អាត ចិត្តក៏ល្អ! អ៊ុំស្រីម្នាក់នេះ មានជំងឺប្រចាំកាយ ជាង20ឆ្នាំទៅហើយ រស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមមួយ, ឃើញហើយ កើតក្តីអាណិតខ្លោចចិត្ត អ្នកនាង សៀវម៉ី បានសម្រេចធ្វើរឿងមួយនេះជូនហើយ

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺ អ៊ាន សៀវម៉ី ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។

ក្រៅពីមុខរបររកស៊ីនេះ អ្នកនាង ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង សៀវម៉ី បានយកជំនួយ និងថវិកា ទៅជូនអ៊ុំស្រី ដ៏កំសត់ម្នាក់ទៀតហើយ ដែលរស់នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមមួយ។ អ្នកនាង បានបញ្ជាក់ប្រាប់បន្ថែមថា ៖

“ស្រុកសំរោង ខេត្តតាកែវ រសៀលថ្ងៃទី07/07/2020នេះនាងខ្ញុំ អ៊ាន សៀវម៉ី និងព្រះតេជគុណ នួនសុផន ព្រមទាំងប្អូនអន្ទិតស៊ានច័ន្ទដារ៉ា បានយកជំនួយជាទេថវិកា និងសម្ភារហូបចុកមួយចំនួនធំទៅជួយអ៊ុំស្រី ដែលមានជម្ងឺប្រចាំកាយជាង20ឆ្នាំ រស់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ នាងខ្ញុំសូមចែកជូនបុណ្យមិត្តៗទាំងអស់គ្នាផង”៕

Related posts

Leave a Comment