ឃើញហើយ អាណិតណាស់! ចប់កម្មវិធីភ្លាម ពូម៉ៅ លួចថត ចែដាណា កំពុងគេង ថែមទាំងពោលពាក្យ ដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី សម្ពោធហាង មាសពេជ្រ ថ្មី របស់ខ្លួន ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ទាំងថ្មី និងចាស់ យ៉ាងច្រើនកុះករ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

ព្រមទាំងមានកម្មវិធីចាប់រ​ង្វាន់ផងដែរ ​មានដូចជា ​រ​ថយ​ន្ត​ម៉ាក Ford Ranger ស៊េរី ​ឆ្នាំ២០២១ ចំនួន ១គ្រឿង​, ម៉ូតូម៉ាក ហុងដា ឌ្រីមសង់ ស៊េរី ២០២០ ចំនួន ៥គ្រឿង, ទូរ​សព្ទ​ដៃ Smartphone ចំនួន ១០០គ្រឿង, ទូរ​ទស្សន៍ Smart TV 32 អ៊ី​ញ ចំនួន ១០០គ្រឿង ​និងមានរង្វាន់រាប់ពាន់ទៀត ដែល​ប្រព្រឹត្តទៅ​ ចាប់​ពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ ២០២០។

ក្រោយចប់កម្មវិធីភ្លាម លោកស្រី ទ្រី ដាណា អស់កំលាំងខ្លាំងពេក រហូតដល់ថ្នាក់សម្រាក នៅក្រៅបន្ទប់។ ក្រោយមិនឃើញនៅក្នុងបន្ទប់ ស្វាមីលោកស្រី ក៏បានស្វែងរក រហូតប្រទះឃើញ ដោយមើលទៅ ទំនងពេក ពូម៉ៅ ដែលត្រូវជាស្វាមីលោកស្រី ក៏បានលួចថត ហើយពោលពាក្យប៉ុន្មានម៉ាត់ថា “ផុសចែដាណា​ អោយខ្មាសគេម្តង​”។

ក្រោយឃើញវីដេអូនេះ ធ្វើឲ្យប្រិយមិត្តទូទៅបង្ហាញក្តីរំភើបជំនួស ចំពោះគ្រួសាររបស់លោកស្រី ហើយមានអ្នកខ្លះ comment ថា ៖ ស្រលាញ់ចែណាស់ ពូម៉ៅក៏គួរអោយស្រលាញ់ដែរ, អាណិតចែណាស់ ហត់ហើយ, អស់កម្លាំងខ្លាំងណាស់ហើយប្អូនស្រី អាណិតណាស់, គ្រាន់តែខ្ញុំការកូន2ថ្ងៃហត់ដេក1យប់1ថ្ងៃ ចុះទំរាំប្អូនស្រីដាណា7ថ្ងៃ ពិតជានារីខ្លាំង សូមសរសើរដោយស្មោះ ព្រមទាំងនៅមាន comment ជាច្រើនទៀត សុទ្ធតែល្អៗ។

ដើម្បីជ្រាប កាន់តែច្បាស់ថា ពូម៉ៅ និយាយអ្វីថែមទៀតនោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា ៖

Related posts

Leave a Comment