តាមការឲ្យដឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងពិធីបូក សរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នេះថាចំនួន ទឹកប្រាក់ដែលបា នមក ពីការរឹតបន្តឹងច្បាប់ចរាចរ ណ៍នា ពេលកន្លងមកដែ មន្ត្រីចរាចរណ៍ផាក ពិន័យ បានជាង ១២៥០១លានរៀល (ប្រមាណ 3,059,463.49 ដុល្លារ) ដោយមិនទាន់ បូកបញ្ជូលប្រាក់ដែលមិនទា ន់បានប ង់ផាកពិ ន័យ២០ភាគរយទៀត ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ ធ្លាប់បានឲ្យដឹងថា ប្រាក់ចំណូលដែលបានមកពីការផា កពិន័យនេះតម្រូវឲ្យបែងចែ កជាបី ចំណែកគឺ ៧០% ប្រគល់ជូនដល់មន្ត្រីនគរបាលចរាចរណ៍ ផ្ទាល់ជាការលើកទឹកចិត្ត ចំពោះការ ខិតខំអនុវត្តការរឹតបន្ដឹងច្បាប់ចរាចរណ៍, ២៥%ប្រគល់ជូនអគ្គស្នងការដ្ឋាននគ របាលជាតិ និង៥%ត្រូវបង់ ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការធ្លាក់ចុះ អត្រាគ្រោះ ថ្នាក់ ច រាចរ ណ៍នាពេល នេះកើតចេញពីការរឹតបន្តឹងច្បាប់ចរាចរណ៍ ។ សម្តេចមានប្រសា សន៍ថា ការឹតបន្តឹងច្បាប់ចរាច រណ៍កន្លងមក បានធ្វើឲ្យមានការរិៈគន់ផង និងសារទរផង ប៉ុន្តែដើម្បីការពារអា យុជីវិត ពលរដ្ឋសមត្ថកិច្ចត្រូវតែពង្រឹង ការអនុវត្តច្បាប់ ។ សម្តេចបានបញ្ជាក់ថា ការរិៈគន់ ជារឿងធម្មតា នៅក្នុងសង្គ មប្រជាធិបតេយ្យ ៕