កម្លាំងសមត្ថកិច្ចជំនាញបានចុះបិទទីតាំងច្រក វេចខ្ចប់ មេឡេគីឡូ គ្រឿងក្រអូប ជេលលាងដៃ និងអាល់ កុលចំនួន៦៧មុខ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកដំណើរការ ព្រោះគ្មា នច្បា ប់ អនុញ្ញាត តាំងពីខែមេសា ឆ្នាំ២០២០ មក។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទ ល្មើស សេដ្ឋកិច្ចខេត្ត បានសហការជាមួយនឹងគណៈ កម្មាធិកា ប្រយុទ្ធប្រឆាំ ងផលិត ផលក្លែ ងក្លា យដែលប ង្ក គ្រោះ ថ្នា ក់មាន ហា និភ័យ ខ្ពស់ ដល់សុខភាព
និងសុវត្ថិភាពសង្គមដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ តូច យ៉ុន កម្លាំងមន្ទីរសុខាភិបាលខេត្ត និងមានលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកណ្ដាល ចូលរួមសម្រួល នីតិវិធីផងដែរ។ ចំណែក ម្ចាស់ទីតាំងនេះ មានឈ្មោះ គីម ភេទស្រី អាយុ៤០ឆ្នាំ ។
លោក តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកទុកពេលឱ្យម្ចាស់ ទីតាំងនេះ ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ ហើយសំណាកដែលរកឃើញ មិនប្រក្រតីនឹងត្រូវដុត កម្ទេចចោល។ ជាមួយគ្នានោះដែរ លោក តូច យ៉ុន បានអំពាវនាវដល់ រាល់ម្ចាស់អាជីវកម្ម សហគ្រិនទាំង អស់ សូមរួសរាន់ ទៅសុំច្បាប់អនុញ្ញាតបើក អាជីវកម្មឱ្យបាន ត្រឹមត្រូវ មុននឹងបើក អាជីវកម្មណាមួយ ៕