ស្អីក៏មានដែរ ! បើកឡានដើរលួចក្របីតាមភូមិ ពេលដឹងថាសមត្ថកិច្ចតាមប្រមាញ់ចាប់ ក៍ឈប់ឡានហើយចាក់សាំងដុតឡាន នឹងក្របីចោលតែម្ដង…

ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅពីវេលាម៉ោង៤ទៀបភ្លី នៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២០បានចុះបង្រ្កាបរថយន្ដ ក្រុមចោរដឹកក្របីចំនួន៤ក្បាល នៅចំណុចផ្លូវលំ មួយកន្លែង ស្ថិតនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អុឹម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅឃុំអូរគ្រៀង ស្រុកសំបូរ បានបាត់ក្របីចំនួន៧ក្បាល លោកក៏បានចាត់កម្លាំង និងចាំឃ្លាំមើលលុះដល់វេលាម៉ោងទៀបភ្លី ក៏បានប្រទះឃើញរថយន្ដមួយគ្រឿងជិះគ្នាប្រហែល៣នាក់ ដឹកក្របីចំនួន៤ក្បាល បើកបរយ៉ាងលឿន ហើយលោកក៏បានបញ្ជាកម្លាំង ប្រដេញតាមរថយន្ដនោះពីចំណុចថ្មបាំង រហូតដល់ឃុំថ្មី ស្រុកចិត្របុរី ទើបក្រុមចោរចុះហើយចាក់សាំងដុតឡានចោលដើម្បីបំផ្លាញវត្តុតាំង បន្ទាប់មកបាននាំគ្នារត់ចូលព្រៃបាត់អស់ ប៉ុន្តែរថយន្តត្រូវបានកម្លាំងកងរាជអាវុធហត្ថទៅពន្លត់បានទាន់ពេលវេលា។

បច្ចប្បន្នវត្ថុតាងត្រូវបានរឹបអូសយកមករក្សាទុក នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ហើយលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបាត់ក្របីឲ្យមកត្រួតពិនិត្យមើលក្របីនៅ កងរាជអាវុធហត្ថស្រុកចិត្របុរី៕

អត្ថបទ៖ KBN

Related posts

Leave a Comment