ចុម ញាក់សាច់! ក្មេងៗប៉ុន្មាននាក់នេះ ហែលទឹកលេងជាមួយក្រពីយ៉ាងរំភើយ…(មានវីដេអូ)

ម៉ាឡេស៊ី៖ ជារឿងធម្មតាទៅហើយ មនុស្សត្រូវតែរក្សារខ្លួនពីពពួកសត្វទាំងឡាយណា ដែលអាចបង្កគ្រោះថា្នក់ដល់អាយុជីវិត មិនថាជាសត្វដែលរស់នៅលើគោក ឬ ក្នុងទឹកនោះទេ។ តួយ៉ាង ក្រពើគឺជាសត្វសាហាវម្យ៉ាង ដែលវាអាចរស់នៅលើគោកផង និងក្នុងទឹកផង ហើយស៊ីត្រី និងសាច់ស្រស់ជាអាហារ។

ថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គម ដែលបង្ហាញពីកុមារនៅប្រទេសម៉ាឡេស៊ីមួយក្រុម មានគ្នីគ្នា៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់ កំពុងលេងសើចនឹងជីវិតបំផុត ដោយពួកគេបាននាំគ្នាហែលទឹក និងប្រលែងលេងជាមួយសត្វក្រពើធំមួយក្បាលនៅក្នុងទន្លេ យ៉ាងសប្បាយរីករាយ ហាក់មិនខ្លាចរអាសូម្បីបន្ដិច។ ហើយអ្វីដែលនឹកស្មានមិនដល់ដែរនោះ គឺកុមារដ៏ក្លាហានទាំងបួននាក់នេះ បានប្រៀបប្រដូចសត្វក្រពើនោះទៅនឹងសត្វឆ្មានៅឯផ្ទះរបស់ពួកគេអុីចឹង។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាឃ្លីបវីដេអូនោះហើយ អ្នកប្រើប្រាស់បណ្ដាយសង្គមនៅម៉ាឡេស៊ី ពិតជាភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើរបស់ពួកគេ។ ទោះជាយ៉ាងណាក្ដី ក្មេងៗទាំងនោះ​ ក៏ត្រូវបានគេណែនាំឲ្យបញ្ឈប់ការប្រលែងលេងជាមួយសត្វសាហាវបែបនេះតទៅទៀតផងដែរ ពីព្រោះវាអាចបង្កគ្រោះថា្នក់ដល់អាយុជីវិតជាយថាហេតុ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

Related posts

Leave a Comment