ទុក្ខជាន់លើទុក្ខ! ប្រទេសឥណ្ឌា សង្រ្គាមក៏ជិតផ្ទុះ ប្រជាជនក៏នៅតែបន្តរកឃើញ COVID-19 ២២,០០០ករណីថ្មី ក្នុងមួយថ្ងៃ…

អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ២២,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយការឆ្លងបានកើនឡើងខ្លាំង នៅតំបន់ភាគខាងលិច ខណៈតំបន់ភាគខាងត្បូងនៃប្រទេសកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀង មូសុង។

នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។ បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នក ឆ្លង COVID-19 សរុបទូទាំងប្រទេសកើនលើស ៦៤០,០០០នាក់។ អាជ្ញាធរសុខាភិបាលឥណ្ឌា បានឱ្យដឹងទៀតថាមនុស្ស ៤៤២នាក់ ក៏បានស្លាប់ ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៨,៦៩៥នាក់ និងជាសះស្បើយឡើងវិញ ៣៩៥,៥៧៨នាក់។ ឥណ្ឌាបច្ចុប្បន្ន គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី៤ នៅលើពិភពលោក តាមពីក្រោយរុស្ស៊ី, ប្រេស៊ីល និងសហរដ្ឋអាមេរិក៕

Related posts

Leave a Comment