កាន់តែក្តៅហើយ! មិនសុខចិត្តទេក្នុងនាមជាកូនអ្នកព្រៃវែងមួយរូប អភិបាលខេត្តព្រៃវែងស្នើទៅក្រសួងវប្បធម៌ឲ្យចាត់វិធានការលើ ផលិតកម្មមរកតមេឌៀ

អភិបាលខេត្តព្រៃវែង បានធ្វើលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ដើម្បីឲ្យក្រសួងមានវិធានការចំពោះផលិតកម្មមរកត មេឌៀ ដែលបានបង្ហោះខ្លីបវីដេអូបទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា។ ខាងក្រោមនេះគឺជាខ្លឹមសារ និងលិខិត របស់លោក ជា សុមេធី ដែលបានធ្វើនៅថ្ងៃទី ០៥ ខែ០៧ ឆ្នាំ២០២០នេះ។ ខ្ញុំបាទជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ហើយក៍ជាកូនអ្នកព្រៃវែងម្នាក់ផងដែរ ខ្ញុំសូមសំដែងការមិនពេញចិត្ត និងហួសចិត្តលើខ្លឹមសារការផលិតវីឌីអូឃ្លីបចំរៀងមួយរបស់ផលិតកម្មមរតក មេឌៀ (Morodok Media)

ដែលមានចំណងជើងថា ‘អ្នកព្រៃវែងអាក្រក់ត្រង់ណា’ និពន្ធដោយ លោក ឈន សុីណា និងច្រៀងដោយលោក សយ រតនា។ អត្ថន័យបទចម្រៀងនេះ បានបង្ហាញខ្លឹមសារអវិជ្ជមានជាខ្លាំង ដោយញុះញង់ រើសអើង បន្តុះបង្អាប់កិត្តិយស និងសេចក្តីថ្លៃថ្នូរប្រជាពលរដ្ឋខេត្តព្រៃវែងជារួម ដោយមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូលជាសាធារណៈតាមបណ្តាញសង្គមផ្សេងៗ។

ខ្លឹមសារបទចម្រៀងនេះ បានពន្លិចពីការបំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃ បន្តុះបង្អាប់កិត្តិយស និងប្រមាថសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយ ដោយមិនមានការស្រាវជ្រាវ អំណះអំណាងច្បាស់លាស់ និយាយជារួមគឺបរិហារកេរិ៍្ត និងញុះញង់អោយមានការរើសអើងប្រជាជាតិកម្ពុជាមួយនេះ។សាជាថ្មីម្តងទៀត ខ្ញុំសូមស្នើសុំលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌តាមផ្លូវច្បាប់ដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើងខ្ញុំផង។

Related posts

Leave a Comment