កក្រើកលោកទៀតហើយ! ចិនបា ញ់ប ង្ហោះផ្កាយរណបថ្មីជោគជ័យ បង្ហាញឲ្យឃើញពីភាពជឿនលឿនខ្លាំង ផ្អើលពេញពិភពលោក..(វីដេអូ)

ប៉េកាំង៖ កាលពីព្រឹកថ្ងៃអាទិត្យនេះ ចិនបានទទួលជោគជ័យ ក្នុងការបា ញ់ប ង្ហោះផ្កាយរណបថ្មីមួយគ្រឿង ឡើងទៅកាន់ទីអវកាស។ ផ្កាយរណបខាងលើ គឺជាផ្កាយរណបគ្រឿងទីពីរនៃស៊េរីផ្កាយរណប Shiyan-6 ដែលត្រូវបានចិនប្រើប្រាស់ជាចម្បង សម្រាប់ការសិក្សា ស្រាវ ជ្រាវអំពីបរិស្ថាននៃលំហអវកាស និងការធ្វើពិសោធន៍ផ្នែកបចេ្ចកទេស ដែលពាក់ព័ន្ធដទៃទៀត។ វាត្រូវបាននាំយកឡើងទៅកាន់ ទីអវកាស តាមរយៈគ្រា ប់រ៉ុ ក្កែត Long March-2D ចេញពីមជ្ឈមណ្ឌល Jiuquan កាលពីម៉ោងជិត៨ព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

គួរជម្រាបថា ផ្កាយរណប Shiyan-6 ត្រូវបានដឹកជញ្ជូនទៅដល់គន្លងទីតាំងរបស់វាដែលបានកំណត់ទុកដោយជោគជ័យ។ សម្រាប់ បេសកកម្មថ្ងៃអាទិត្យនេះ គឺជាបេស កកម្មលើកទី៤៩ហើយ នៃគ្រា ប់រ៉ុក្កែត Long March-2D និងជាងបេសកកម្មលើកទី៣៣៨ របស់ ស៊េរីគ្រាប់រ៉ុក្កែត Long March ទាំងមូល៕

អត្ថបទ៖ Khmer Bozz

Related posts

Leave a Comment