អឿន ម៉ូលីកា ហៅចែកា ជាអតីតារាចម្រៀង និងជាអគ្គនាយិការក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី បានចូលរោងការហើយ ជាមួយកូនកម្លោះ លោក ហុង មានុន កាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ កន្លងទៅ ព្រមទាំងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។
លុះមកដល់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ចែកា ខឹងស្វាមីយ៉ាងខ្លាំង រហូតដល់ថ្នាក់បង្ហោះសារសម្រេចចិត្តលែងលះគ្នាជាមួយស្វាមី ដោយសារស្វាមីរបស់ខ្លួនលួចលាក់មានស្រីលែងសើច ខាងក្រៅ ខណៈ រូបគាត់ (ចែកា) កំពុងមានផ្ទៃពោះ ជិតឆ្លងទន្លេទៅហើយ។
ក្រោយភ្លៀង មេឃពិតជាស្រឡះ ដោយសារតែដឹងកំហុស របស់ខ្លួន ដែលប្រព្រឹត្ត កាលពីពេលកន្លងទៅ នៅទីបំផុត នាថ្ងៃ១២ ខែមិថុនា ឆ្នាំ ២០២០ ស្វាមី ចែកា បានចេញមុខ Live វីដេអូ សុំទោស ភរិយា ជាសាធារណៈ ហើយសន្យាថា នឹងកែខ្លួន ធ្វើជាស្វាមីល្អ ប៉ាល្អ និងមិនឲ្យមានរឿងបែបនេះលើកក្រោយទៀតទេ ហើយផ្តាំទៅបុរសផ្សេងទៀតថាបើមានមនុស្សល្អហើយត្រូវចេះថែរក្សា។
ចំណែកនៅព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ នេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា ទម្ងន់បាន ៣,៥ គីឡូ តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖