ជួយស៊ែរបន្តផង​ អាណិតគ្នាណាស់! ក្មេងស្រីម្នាក់ត្រូវ ពស់ ចឹក ប៉ោងស្មាមួយចំហៀង កំពុងសង្គ្រោះបន្ទាន់…

ហ្វេសប៊ុក ៖ ថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយដោយសារតែមានក្មេងស្រីម្នាក់ ត្រូវពស់ចឹកនិងកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងបន្ទីពេទ្យ ចំពោះករណីមួយនេះបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកជាច្រើនដងរហូតដល់រាប់ពាន់នាក់ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thida Mean បានធ្វើការបង្ហោះឲ្យដឹងថា ៖« ពស់ចឹកគាត់ព្រឹកមិញ ពេលនេះគេអោយបញ្ជូនទៅភ្នំពេញហើយ សូមជួយសង្រោះជីវិតគាត់ផង តើអាចជួយគាត់អោយរួចផុតពីពិសពស់នេះបានទេ? លេខមីងគាត់0884363732 កំពុងធ្វើដំណើរទៅភ្នំពេញ ពេលនេះយើងខ្ញុំបានប្រមូលថវិការបន្តិចបន្តួចជួយដល់ប្អូនស្រី សូមអរគុណទាំងអស់គ្នាពីទឹកចិត្តមួយនេះ » ។

បន្ទាប់ពីបានឃើញការបង្ហោះដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍ សោកសៅនិងអាណិតអាសូរទៅដល់ក្មេងស្រីដែលត្រូវពស់ចឹកយ៉ាងខ្លាំងហើយក៏ជូនពរឲ្យក្មេងស្រីរងគ្រោះរួចផុតពីគ្រោះថ្នាក់មួយនេះផងដែរ ដូច្នេះហើយសូមបងប្អូនជួយស៊ែរចែករំលែកឲ្យកាន់តែច្រើនដើម្បីឲ្យមានសប្បុរសជួយដល់គាត់ ៕

Related posts

Leave a Comment