ប្រសើរណាស់! សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកាត់តំបន់មានពលរដ្ឋរស់នៅ ចេញឲ្យផុតពី ផែនទីគម្របព្រៃឈើ…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវកាត់តំបន់មានប្រជាពលរដ្ឋរស់នៅចេញឱ្យផុតពីផែនទីគម្របព្រៃឈើ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ឱ្យប្រជាពលរដ្ឋរស់នៅជារឿងមួយត្រឹមត្រូវ លើកលែងតែកាត់ដីទៅលក់ឱ្យឯកជន។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះ «សម្តេចតេជោ បញ្ជាឱ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធ កាត់តំបន់ដែលមានប្រជាជនរស់នៅឱ្យចេញផុតពីផែនទីគម្របព្រៃឈើ។ ត្រូវទុកឱ្យប្រជាជនរស់នៅផង… កុំតែកាត់ដីទៅលក់ឱ្យឯកជន»។

បើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ ក្នុងកិច្ចប្រជុំនេះសម្តេចតេជោ ហ៊ុន សែន បានលើកពីផលប៉ះពាល់ដល់បរិស្ថានកើតចេញពីការអភិវឌ្ឍផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា មិនដែលមានការអភិវឌ្ឍណាមួយដែលគ្មានសម្ពាធទៅលើបរិស្ថានសោះនោះទេ៕

អត្ថបទ៖ Fresh News

Related posts

Leave a Comment