ខ្លោចចិត្ត! តារាសម្តែង លោក មីស្ទើឃ្វីន ទទួលមរណភាពហើយ, អាណិតណាស់ មានតែពីរនាក់ម្តាយកូន គ្មានលុយធ្វើបុណ្យទេ សពកំពុងតម្តល់នៅ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកលោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ៖ “អាណិតណាស់ តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ដោយសង្ឃឹមតិចបំផុត។

នៅរំលងអាធ្រាតថ្ងៃទី១ ឈាងចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ អាការជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់នៅបន្ទប់ ICU ម្តាយគាត់បានខលទាំងយប់ ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។

សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺម​ហារី​កកូនកណ្តុរ និងជំ​ងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជន ទាំងស្រុង ដោយក្រុមគ្រួសារដើរខ្ចីលុយគេ ក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូន ក្នុងបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។

ចំណែកនៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា បានជូនដំណឹងដ៏សោកសៅមួយ ទាក់ទងតារាសម្តែងរូបនេះថា “RIP អាណិតណាស់ តារាសម្តែង លោកមីស្ទើឃ្វីន ទទួលមរណ​ភាពហើយ អាណិតណាស់ មានតែពីរនាក់ម្តាយកូន គ្មានលុយធ្វើបុណ្យទេ ពេលនេះស​ពកំពុងតម្តល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង “៕

Related posts

Leave a Comment