លោក សុទ្ធ ឧត្តម ប្រាប់ថា “ថ្ងៃនេះហោះហ្វឹ​កហ្វឺ​ន៤យន្ត​ហោះ ទុកសម្ដែងព្យុហយាត្រា ក្នុងកម្មវិធីបុណ្យជាតិធំៗ”, កម្ពុជាពិតជាមានមោទកភាព និងកិត្តិយសបំផុត ដែលទង់ជាតិកម្ពុជា បានបង្ហាញទៅបរទេសពីភាពជោគជ័យនេះ…

កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផេក “កងក​ម្លាំងប្រ​ដា​ប់អា​វុ​ធកម្ពុជា” បានបង្ហោះរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពីកូនខ្មែរយើងម្នាក់ ឈ្មោះ សុទ្ធ ឧត្តម ដោយទទួលបានជោគជ័យ ដែលអាចបើ​កយន្តហោះច​ម្បាំង A​ir Fo​r​c​e បានយ៉ាងស្ទាត់ជំនាញ។ ហ្វេសប៊ុកដដែលនេះបានបញ្ជាក់បន្ថែមថា ៖

“កូនខ្មែរលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើកយន្តហោះច​ម្បាំ​ង A​ir F​o​r​c​e យ៉ាងស្ទាត់ជំនាញ

យេីងមានមោទនភាព​ ​និងកិត្តិយស ដែលបានលេីកទង់ជាតិកម្ពុជាបង្ហាញទៅបរទេសពីភាពជោគជ័យរបស់យេីង (សុទ្ធ ឧត្តម​)”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេក “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានបញ្ជាក់បន្ថែមទៀតថា “លោក សុទ្ធ ឧត្តម ៖ ថ្ងៃនេះហោះហ្វឹកហ្វឺន៤យន្តហោះ ទុកស​ម្ដែងព្យុ​ហ​យា​ត្រា ក្នុងកម្មវិធីបុណ្យជាតិធំៗ

លោក សុទ្ធ ឧត្តម ជាសិក្ខាកាមអាកា​សយា​និកសិក្សានៅ សា​ធារណរដ្ឋប្រជាមានិតចិន ហើយ លោក អ្នក បានដឹងហើយថា៖ ថ្មីៗកន្លងមកនេះ លោកបានលើកទង់ជាតិព្រះរាជាណាចក្រកម្ពុជាបង្ហាញប្រាប់បរទេស ពីជោគជ័យដែលអាចបើកយន្តហោះច​ម្បាំ​ង A​ir F​or​ce យ៉ាងស្ទាត់ជំនាញ។ កម្ពុជាពិតជាមានមោទកភាព និងកិត្តិយសបំផុតដែលទង់ជាតិកម្ពុជា បានបង្ហាញទៅបរទេសពីភាពជោគជ័យនេះ”៕

Related posts

Leave a Comment