ស៊ែបន្ទាន់! ជិះពេលយប់សូមប្រយ័ត្នផង មានករណីមនុស្សមួយក្រុម អះអាងថាខ្លួនជាប៉ូលិស ចង់កៀបស៊ី…

យុវជនមួយក្រុមចេញមកពីកម្មវិធីខួបកំណើតមិត្តភក្តិ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបានជនមួយក្រុមទៀតអះអាងថា ជាសមត្ថកិច្ច ដេញ វា យ តប់ ទំនងចង់កៀបស៊ី ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ចុះទៅអន្តរាគមន៍ ជនមួយក្រុមនោះ នាំគ្នារ ត់ គេច បាត់អស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៦១ នៅចំណុចស្តុបគួជេម៉ូតូ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។ជ ន រ ង គ្រោះ ឈ្មោះប៉ី សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួន និងមិត្តភក្តិប្រហែលជា ៦ទៅ៧នាក់ទៀត បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិម្នាក់ នៅម្តុំក្រោយមន្ទីរពេទ្យព្រះកុសុមៈ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះចប់កម្មវិធី ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅឯម្តុំផ្សារអូរឫស្សី ស្រាប់តែលេចមុខជនប ង្កមួយ ក្រុមដែលពួកខ្លួនស្គាល់ថា ជាក្រុមប៉ូលិស ស្លៀកពាក់ស៊ីវិល ជិះម៉ូតូពី៥ទៅ៦គ្រឿង បានធ្វើសកម្មភាពដោះមួកសុវត្ថិភាពយកមកគ ប់ និងដោះ ខ្សែក្រវាត់ ដេញ វា យពួកខ្លួន តាំងពីនៅក្រោមស្ពានអូឡាំព្យា រហូតដល់ច្រកឌឿងហែមផ្លូវលេខ១៦១ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ពួកខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ ន រ ង គ្រោះបានបន្តទៀតថា ពួកជនបង្កទាំងនោះបានអះអាងថា ពួកគេជាប៉ូលិស តែមិនមានពាក់កាតប៉ូលិសឡើយ ហើយពួកគេចង់កៀប ស៊ីពួកខ្លួន លុះឃើញសមត្ថកិច្ចខណ្ឌ៧មករា មកដល់ ក៏នាំគ្នារត់គេចខ្លួនអស់បាត់តែម្តង។បន្ទាប់មក ជ ន រ ង គ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនប ង្កទាំងនោះ មកផ្តន្ទាទោស ទៅតាម ផ្លូវច្បាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment