ស្ទើរតែមិនជឿ! ទូច ស្រីល័ក្ខ ប្រាប់ថា ខ្លួនក៏ធ្លាប់មានជំងឺបាក់ទឹកចិត្ត ជាច្រើនខែហើយ តែត្រូវប្រឹងក្រោកឈរឲ្យបាន មកធ្វើជា…

តារាចម្រៀងនិងម៉ូដែល អ្នកនាង ទូច ស្រីល័ក្ខ បន្ទាប់ពីបានបែកបាក់ គ្នាជាមួយនិងស្វាមី អ្នកនាង​តែងតែកើតទុក្ខ ទន់ជ្រាយ ទឹកភ្នែកស្ទើររាល់ តែយ៉ាងណាក៏អ្នកនាង ខំប្រឹងក្រោកឈរឡើងវិញ ជាមួយនឹងកំលាំងដ៏ធំបំផុតនៅក្នុងជីវិតនោះគឺជាកូនប្រុសសំណព្វចិត្ត របស់អ្នកនាង។

តារាស្រីម្នាក់នេះ ធ្លាប់ទុក្ខពេលវេលានៅឆ្ងាយគ្នា មួយរយៈពេលដែល ក្រែងអាចត្រឡប់មកវិញ ហើយនិងអាចផ្សះផ្សារគ្នាបាន តែទីបំផុត គេដើរចេញពីយើងទៅ បន្សល់ទុក្ខតែរឿងឈឺចាប់នៅក្នុងជីវិតរបស់យើង។

បន្ទាប់ពីមានរឿងរ៉ាវ ជាមួយស្វាមីមក អ្នកនាង ក៏កើតជំងឺបាក់ទឹកចិត្ត ដែលធ្វើឲ្យអ្នកនាង មិនអាចក្រោកឈរបាននៅពេលនោះ តែពេលនេះ អ្នកនាង ត្រូវតែប្រឹងប្រែង រើបំរាស់ ក្រោកឈរ ដើម្បីកូនប្រុស ម៉ាក់ធ្វើបានគ្រប់យ៉ាង ។ អ្នកនាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំពិបាកណាស់ ទម្រាំខ្ញុំអាចក្រោកឈរបានមកដល់ពេលនេះ គឺខ្ញុំបានមានជំងឺបាក់ទឹកចិត្តជាច្រើនខែហើយ ខ្ញុំបានប្រាប់ខ្លួនឯងបញ្ឈប់ការញ៉ាំថ្ នាំ ត្រូវប្រឹងក្រោកមកវិញដើម្បីកូននឹងមនុស្សជុំវិញខ្លួនរបស់ខ្ញុំ។ ពេលនេះខ្ញុំដឹងថា ខ្ញុំមិនដូចពីមុន តែខ្ញុំនឹងព្យាយាមរកខ្លួនឯងឲ្យត្រឡប់មកវិញដូចទូច ស្រីល័ក្ខពីមុន”។

Related posts

Leave a Comment