នុះ បន្ទាប់​ពី​ឧកញ៉ា ដល់​វេន​ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំខ្លួនមកភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០១ កក្កដា ២០២០​នេះ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​ខ្លួន​មក​កាន់​ស្នាក់​ការ​របស់​ខ្លួន នៅ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​ថ្លែងប្រាប់​អោយ​ដឹង​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ​នេះ​តែ​ម្តង ។ ហើយ​ការ​ឃាត់ខ្លួន​នេះ ជា​ករណី​តែ​មួយ ជាមួយនឹង​ឧកញ៉ា សង ថន ដែល ACU បាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ។

គួរ​រម្លឹក​ផង​ដែរ​ថា អី​ក៏​ច្រើន​ម្ល៉េះ ! ACU នាំ​ខ្លួន​ឧកញ៉ា​មួយ​រូប​ទៅ​សាកសួរ​រឿង​ពុក​រលួយ​មាន​ដី​ដល់​ទៅ​៥,០០០​ហិ​កតា

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បន្ត​ថា ការ​ឃាត់ខ្លួន អភិបាលរង​ខេត្តបាត់ដំបង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ឧកញ៉ា សង ថន មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។

នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល នៃ​គណៈ​អភិបាល ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ឱ្យទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ ៕

Related posts

Leave a Comment