ម្សិលមិញនេះ ត្រូវថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ មុនពិធីសម្ពោធហាងមាសពេជ្រ ថ្មី ១ថ្ងៃ លោកស្រី ទ្រី ដាណា បានធ្វើការចែកអំណោយជូនអ្នកទីទាល់ក្រ ប្រកបដោយក្តីស្រឡាញ់ ដោយ ថៅកែហាងពេជ្រ រូបនេះ បញ្ជាក់សារយ៉ាងខ្លីថា ៖
“ស្អែកនេះ នាងខ្ញុំបើកសម្ពោធហាងពេជ្រហើយ តែគិតថាមិនធ្វើកម្មវិធីជប់លៀង ឬជួបជុំធំដុំទេ ព្រោះចង់ចែករំលែកជាមួយពួកគាត់ជំនួសវិញ ដឹងថាពេលនេះ ពួកគាត់កំពុងជួបការលំបាក ទើបពួកគាត់មករកខ្ញុំ ចាំខ្ញុំ។ វាមិនច្រើនទេ តែសង្ឃឹមថា អាចដោះស្រាយការលំបាករបស់ពួកគាត់បានមួយរយៈ។
មានគេសួរខ្ញុំថា ហេតុអីប្រឹងម្លេស? មិនមែនមិនហត់ទេ តែបើមិនដើរទៅមុខ គឺមិនអាចធ្វើសកម្មភាពដូចថ្ងៃនេះទេ។ ចឹងខ្ញុំត្រូវតែប្រឹង ហត់បន្តិច តែអាចបំពេញក្ដីសុខខ្លួនឯង ហើយអាចជួយដល់អ្នកដទៃទៀត។ ថាចែកជាង ១០០គ្រួសារទេ តែពួកគាត់ដឹងតគ្នា មកចាំរាប់រយនាក់ទៀត ចឹងត្រូវចែកជូនពួកគាត់អស់គ្នា”។
ចំណែក នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ នេះ គឺដល់ ពិធីសម្ពោធហាង មាសពេជ្រ ថ្មី របស់លោកស្រី ទ្រី ដាណា ហើយ ដោយមានការចូលរួមពីសំណាក់អតិថិជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ សឹងតែមិនគួរឲ្យជឿ។
ក្នុងនោះ គេក៏បានឃើញតារា TikTok ដ៏ល្បីឈ្មោះម្នាក់គឺ កញ្ញា សុខ លីន មានវត្តមាននៅក្នុងពិធីនេះផងដែរ ថែមទាំងបានថតរូបជាមួយ ថៅកែហាងពេជ្រ រូបនេះទៀតផង អមជាមួយសំលៀកបំពាក់ពណ៌មាស ស្រស់ស្អាត និងទាក់ទាញជាខ្លាំង។
សុខ លីន បង្ហាញអារម្មណ៍មួយថា “ចាសពិតជាអរគុណដល់បងស្រី ទ្រី ដាណា ជាទីស្រលាញ់ ដែលផ្ដល់កិត្តិយសឱ្យប្អូន ចូលរួម ក្នុងកម្មវិធីសម្ពោធហាង ពេជ្រ ថ្មី”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖