ស្តាប់ហើយ ព្រឺរោមជំនួស ! អ្នកនាង ខាត់ សុឃីម ឃើញឪពុករបស់ខ្លួនបានមកចូលរួមបុណ្យ ស ព ខ្លួនឯង ពេលនាងកំពុងតែ…

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា លោកតា លាវ ខាត់ ដែលជាឪពុកបង្កើតរបស់តារាពហុជំនាញស្រី គឺ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពនៅកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះដោយសារតែរោគាពាធ ចំពោះការបាត់បង់ឪពុក លាវ ខាត់​ នេះបានធ្វើឲ្យក្រុមគ្រួសាររបស់អ្នកនាង បានមានទុក្ខជាទម្ងន់និងមានចិត្តសោកស្តាយយ៉ាងខ្លាំង ។

យ៉ាងណាមិញអ្វីដែលបានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះគឺនៅកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ត្រូវជាថ្ងៃបុណ្យស ព ៧ ថ្ងៃ របស់ លោកលាវ ខាត់ អ្នកនាង ខាត់ សុឃីម បានប្រាប់អ្នកយកព័ត៌មានយើងថា នៅពេលនាងកំពុងតែអុជធូបនៅមុខរូបថតឪពុករបស់នាង ហើយព្រះសង្ឃគង់នៅក្បែរនោះ នាងបានឃើញឪពុកមកចូលរួមដែរ។ អ្នកនាង ខាត់ សុឃីម ពិបាកនិយាយថា តើជាអារម្មណ៍ឬក៏យ៉ាងណា? ប៉ុន្ដែនាងពិតជាបានឃើញគាត់នៅពេលនោះ មែន។

នាងថា មុនបុណ្យសព៧ថ្ងៃនោះ ម្ដាយនាងក៏បានយល់សប្តិឃើញឪពុករបស់នាងទៅនៅវត្តសុវ ណ្ណធម្មរាជ ផងដែរ ប៉ុន្ដែរូបនាងមិនដែលបានយល់សពឃើញឪពុកនោះទេ ​តាំងពីគាត់ទទូលមរណភាព៧ថ្ងៃទៅហើយនោះ គឺឃើញតែពេលថ្ងៃបុណ្យស ពរបស់គាត់គម្រប់៧ថ្ងៃនេះតែម្ដងគត់។អ្នកនាងខាត់ សុឃីម បន្តថា ក្រោយធ្វើបុណ្យសព៧ថ្ងៃ ឲ្យឪពុករួច នាងនឹងបន្ដធ្វើការងារសិល្បៈជាធម្មតាវិញ ប៉ុន្តែនឹងយកធាតុរបស់ឪពុកទៅតម្កល់ទុកនៅវត្តប្រាសាទ ៕

Related posts

Leave a Comment