អបអរសាទរ ទីបំផុត រដ្ឋាភិបាលថៃ បានប្រកាសឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការនៅថ្ងៃទី…

(បាងកក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន(Khaosodenglish)កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសសម្រេចយកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី(Narumon Pinyosinwat)បាននិយាយថា៖

ការសម្រេចចិត្តនេះបានធ្វើឡើងដោយគណៈរដ្ឋមន្រ្តី ដោយពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនិងត្រូវបានគេទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ដែលត្រូវបានពន្យារពេលក្នុងឆ្នាំនេះ ដោយសារតែមានការរាតត្បាតពីសំណាក់វីរុសកូវីដ-១៩។ ទោះជាយ៉ាងណា ថ្វីត្បិតតែមានការអនុញ្ញាតឲ្យមានថ្ងៃឈប់សម្រាកសម្រាប់សង្ក្រានឆ្នាំថ្មីក៏ដោយ ប៉ុន្តែការលេងទឹកនិងពិធីដទៃទៀតដែលទាក់ទងនឹងសង្ក្រានឆ្នាំថ្មីនេះទំនងជា នឹងត្រូវបានហាមឃាត់ពេញមួយខែកក្កដា ក្រោមក្រឹត្យបន្ទាន់គ្រាអាសន្នដែលត្រូវបានបន្តជាលើកទីបីនៅថ្ងៃនេះ៕

Related posts

Leave a Comment