លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានលោក សុង ប៉ុណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្រេច ឃុំខ្លួន ដា ក់ ពន្ធនាគារ បណ្តោះអាសន្ន ដោយចោទប្រកាន់ចំនួន ៤បទល្មេីស ពាក់ព័ន្ធករណីរំ លោ ភ ដី១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី ។
បេីតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញសង្គម Telegram ថា លោក សេង សុវណ្ណារ៉ា ត្រូវបានចោទប្រកាន់ចំនួន ៤បទល្មេីស គឺ បទឆ បោ កមានស្ថានទ ម្ង ន់ ទោស បទកាន់កា ប់អា វុធ គ្មាន លិខិតអនុញ្ញាត បទសំឡុតកុំ អោយមានការប្តឹងផ្តល់ និង បទរំ លោ ភទ្រព្យ សម្បត្តិសាធារណៈ ។
ជាមួយគ្នានេះ មជ្ឈដ្ឋានជាច្រើន ចង់ឃើញ តុលាការ បន្តវែកមុខមន្ត្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះ ផង ដែលបានស៊ីញ៉េរំ លោ ភ យ ក ដីរដ្ឋ ចំនួន ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី នេះ ខណៈ ធ្លាយឯកសារ មួយចំនួន ដែលពាក់ព័ន្ធគ្នា អាចជាការឃុប ឃិតប្រព្រឹត្តអំពើ ពុ ករលួយ ជាប្រព័ន្ធ មានតាំងពីមេភូមិ មេឃុំ អភិបាលស្រុកកោះញែក និង លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជាដើម ។
លោក សេង សុវណ្ណារ៉ា អាយុ៥៣ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នលោកមានដីធ្លី ធ្វើស្រែចំការរាប់សិបហិកតានៅខេត្តមណ្ឌលគិរី ។
គួររំលឹកថា លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក សេង សុវណ្ណារ៉ា មានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រាន យកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕