មេល្អ! ឃើញកូនក្រុមធ្វើការហត់ពេក ងួន ចាន់ដេវីត (G-Devith) សម្រេចជូនកាដូជា ខ្សែក ម្នាក់១ខ្សែ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស លាន់មាត់ថា…

ងួន ចាន់ដេវីត (G-Devith) គឺជាតារាចម្រៀងរ៉េប ដ៏៏ល្បីមួយរូប កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ជាពិសេសស្រទាប់យុវវ័យតែម្តង។ រាល់បទចម្រៀងដែលតារារូបនេះចេញម្តងៗ មានអ្នកចូលស្តាប់ និងទស្សនាយ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ ជាមួយបទភ្លេងតែងនិពន្ធដោយខ្លួនឯង។

ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ដេវីត បានរៀបចំកាដូជា ខ្សែក ជូនកូនក្រុមរបស់ខ្លួន សូម្បីតែ ទេព បូព្រឹក្ស ក៏លាន់មាត់ថា “ហើយធ្វើចែកកូនចៅម្នាក់មួយចឹងម៉ងG-Devith ចុះណារបស់ខ្ញុំ? Are you kidding me??? យប់នេះជួបគ្នាណាក្រុមការងា DITWAY មកយកលាបចឹង ព្រោះអ្នកទាំងអស់គ្នាហត់ហើយមួយរយៈនេះ”។

ក្រោយពីឃើញបែបនេះ គ្រប់គ្នាចូល comment ថា ៖
– មេល្អបែបនេះទៅរកណាបាន? ទឹកចិត្តធំធេងសំរាប់កូនចៅ សង្ឃឹមអ​នាគតហ្វេនៗនឹងបានម្នាក់មួយដែរ
– បង កាលណាធ្វើចែក Fanម្នាក់មួយ
– មេល្អមែន ស្រលាញ់កូនចៅលើកទឹកចិត្តគ្នា

ព្រមទាំងនៅមានពាក្យសរសើរ G-Devith ជាច្រើនទៀត ចំពោះទឹកចិត្តមួយនេះសម្រាប់កូនក្រុមរបស់ខ្លួន ហើយក៏មានអ្នកខ្លះទៀតសង្ហាញអារម្មណ៍រំភើបជំនួសពួកគេផងដែរ៕

Related posts

Leave a Comment